នារសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជួបប្រជុំជាមួយនឹងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រុមការងារ online នៃអគ្គនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ ដើម្បីណែនាំអំពីការអនុវត្តការងារតាម online នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅសាលសិក្ខាសាលាខាងជើង នៃវិមានព្រឹទ្ធសភា។